រមណីដ្ឋានអង្គរក្នុងខេត្តសៀមរាប គ្របដណ្តប់លើផ្ទៃដីទំហំ៤០១គម២។ រមណីយដ្ឋាននេះគឺជាអតីតរាជធានីរបស់អាណាចក្រខ្មែរពីសតវត្សទី៩ដល់ ទី១៥។ អង្គរដែលមានស្ថាបត្យកម្មដ៏ប្រណីតប្រកបដោយក្បូរក្បាច់រចនាគួរ ជាទីមោទនៈទាំងផ្នែក តុបតែងលម្អនិងទំហំជាស្នាដៃឯកមួយ លើពិភពលោកក្នុងយុគសម័យមុនការអភិវឌ្ឍផ្នែកឧស្សាហកម្ម ។
រមណីយដ្ឋានអង្គរមានប្រាសាទនិងសំណង់ស្ថាបត្យកម្ម ចំនួន៩១ដែល បានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្បត្តិទាំងនេះ មានតម្លៃពិសេសផ្នែកប្រវត្តិសាស្រ្តធម្មជាតិនិងបុរាណវិទ្យា នៅតំបន់ អាស៊ីអាគ្នេយ៍។ ស្ថាបត្យកម្មបុរាណទាំងនេះរួមមាន អង្គរវត្ត បាខែង ចាគង បក្សីចាំក្រុង បន្ទាយក្ដី បន្ទាយសំរ៉ែ បាពួន ចៅសាយទេវតា បារាយខាងកើត មេបុណ្យខាងកើត ក្បាលស្ពាន ក្រុមប្រាសាទឃ្លាំង ក្រោលគោ លលៃ នាគព័ន្ធ ភិមានអាកាស ភ្នំក្រោម ប្រាសាទអកយំ ក្រវ៉ាន់ ព្រះខ័ន ព្រះគោ ព្រះប៉ាលីឡៃ ព្រះពិធូ ប្រែរូប ស្ពានថ្ម ស្រះស្រង់ តានៃ តាព្រហ្ម តាសោម តាកែវ លានជល់ដំរី លានស្តេចគម្លង់ ធម្មនន្ទ មេបុណ្យខាងលិច ។ល។
នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី១៦ក្នុងឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ ប្រទេសអាមេរិក រមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមលក្ខណៈវិនិច្ឆ័យ(i) (ii) (iii) និង(iv) សម្រាប់តម្លៃលេចធ្លោជាសកលផ្នែកប្រវត្តិសាស្រ្ត។
រមណីយដ្ឋានអង្គរដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤ក៏បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ បន្ទាប់ពីការចុះក្នុងបញ្ជីនេះមក សន្និបាតអន្តររដ្ឋាភិបាលលើកទីមួយស្ដីពីសុវត្ថិភាពនិងការ អភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរត្រូវបានរៀបចំធ្វើ នៅទីក្រុងតូក្យូ ក្នុងខែតុលាឆ្នាំ១៩៩៣។
បន្ទាប់មកគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ(ICC)ទទួលបន្ទុកខាងផ្នែក សុវត្ថិភាពនិងការអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ក៏ត្រូវបានបង្កើតឡើងដោយមានប្រទេសបារាំង និងប្រទេសជប៉ុនជាសហប្រធាន ដោយមានអង្គការយូណេស្កូជាអ្នកសម្របសម្រួលនិងដើរតួជាលេខាធិការ ដ្ឋានស្ដីទី សម្រាប់ការងារពិភាក្សា និងការសម្រេចចិត្តលើបញ្ហាបច្ចេកទេសដែលពាក់ព័ន្ធនឹងអង្គរ។ ពីរឆ្នាំក្រោយមក នៅក្នុងឆ្នាំ១៩៩៥ ព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើត អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់សៀមរាប អង្គរ (អាជ្ញាធរអប្សរា)។
អាជ្ញាធរនេះស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីការពារ ថែរក្សា អភិរក្ស និងលើកតម្លៃផ្នែកបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្រ្តតំបន់សៀមរាប-អង្គរទាំងមូល។ ចាប់តាំងពីពេលនោះមក មានគម្រោងជាច្រើនត្រូវបានអនុវត្តជាហូរហែរ ដោយមានការជួយឧបត្ថម្ភពីអង្គការសហប្រតិបត្តិការ អន្តរជាតិនិងប្រទេសនានាក្រោមកិច្ចសហការជាមួយអាជ្ញាធរអប្សរា។ រហូតមកដល់ពេលនេះទៀតសកម្មភាពសិក្សាស្រាវជ្រាវនិងស្ដារឡើងវិញមាន សភាពរស់រវើក នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកមួយនេះ ។