តារាល្បីៗនៅប្រទេសខ្មែរ

ជីវប្រវត្តិ
បងនិសាមានស្រុកកំណើតនៅខេត្តក្រចេះមានអាយុ27ឆ្នាំជាកូនទី2ក្នុងគ្រួសារ(ប្រុស2ស្រី1)
រៀនត្រឹមវិទ្យាល័យឪពុកឈ្មោះ ប៊ូ សុផារ៉ាត់ អតីតប្រធានតុលាការខេត្តក្រចេះ(ស្លាប់)ម្តាយ
ឈ្មោះគីម លីន(មេផ្ទះ)។ឪពុកបានស្លាប់ពេលបងនិសាមានអាយុ12ឆ្នាំ។បងនិសាបានប្តូរ
ការសិក្សារួមទាំងម្តាយមងនៅជាមួយឪពុកធំនៅឯជាយក្រុងក្នុងឃុំព្រែកលាភ។បងនិសា
បានប្តូរការសិក្សានៅបឋមសិក្សាឫស្សីកែវដោយដើរមកកាន់សាលារៀន សំរាកពីការ
សិក្សាបងនិសាជួយលក់បាយម្ហូបឪពុកធំ។8ឆ្នាំក្រោយមកស្របពេលម្តាយមីងមានផ្ទៃ
ពោះមិនអាចធ្វើការធ្ងន់បានបងនិសាក៏សំរេចចិត្តត្រលប់ទៅខេត្តក្រចេះវិញការត្រលប់
មកដល់ទឹកដីកំណើតបងនិសាបានប្តូរការសិក្សាមកកាន់វិទ្យាល័យព្រះមហាក្សត្រីតាយ៉ា
នីកុសមះខេត្តក្រចេះ ចេញពីការសិក្សាបងនិសាបានរុញរទេះមានតុកៅអីដើម្បីទៅលក់
បុកល្ហុង ទឹកក្រលុក ក្បែរកំពង់ផែនៅមាត់ទន្លេ។នៅឆ្នាំ1999ម្តាយមីងបងនិសាដឹងថា
ទូរទស្សន៏បាយ័នបានរៀបចំកម្មវិធីប្រលងចំរៀងដោយគាត់គិតថាបងនិសាចូលចិត្ត
ច្រៀងតាំងពីក្មេងគាត់ក៏ជំរុញបងនិសាអោយទៅប្រលងនៅឯទីក្រុងភ្នំពេញ លទ្ធផល
ចុងក្រោយជាប់ជំរើស10នាក់ចុងក្រោយ។ចុងឆ្នាំ1999នៅខេត្តក្រចេះបានរៀបចំកម្មវិធី
ប្រលងចំរៀងឆ្លងសហស្សវត្ស​បងនិសាបានចូលទៅប្រលងដោយសេចក្តីក្លាហាន
លទ្ធផលចុងក្រោយដែលទទួលបានគឺជាប់ចំណាត់ថ្នាក់លេខ1។ក្រោយពីប្រលងជាប់
ក្រុមតន្ត្រីមន្ទីរវប្បធម៍និងក្រុមតន្ត្រីផ្សេងៗទៀតនៅខេត្តក្រចេះបានអញ្ចើញបងនិសា
ច្រៀងជាប្រចាំ។9ខែក្រោយមកបងនិសាបានត្រូវម្តាយហៅមករស់នៅជាមួយ់ពុកធំវិញ
នៅឯទីក្រុងភ្នំពេញ ។ការត្រលប់មកសារជាថ្មីបងនិសាក៏ត្រូវបានភោជនីយដ្ឋានហង្ស
នាគហៅទៅច្រៀងប្រចាំនៅទីនោះ។ដើមឆ្នាំ2001បងនិសាបានចាកចេញពីខេត្តក្រចេះ
ឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង បានចូលច្រៀងប្រចាំសណ្ឋាគារនិងភោជនីដ្ឋានសុខ
សម្បត្តិទីរួមខេត្តស្ទឹងត្រែង។2ឆ្នាំក្រោយមកបងនិសាក៏បានត្រលប់មកភ្នំពេញវិញ
ដោយទទួលងារជាបុគ្គលិកផ្នែកគិតលុយនៅសណ្ឋាគារសាន់វ៉េ។ដោយពេលនោះបង
និសាច្រៀងនៅផលិតកម្មស្ទឹងសង្កែនិងធ្វើការផង បន្ទាប់ពីការងារសិល្បះកាន់តែ
មមារញឹកបងនិសាក៏ឈប់ពីការងារដោយទទួលបានការចាប់អារម្មណ៍ពីថ្នាក់
ដឹកនាំផលិតកម្មរស្មីហង្សមាសបងនិសាក៏បានចូលច្រៀងប្រចាំផលិតកម្ម
រស្មីហង្សមាសចាប់តាំងពីដើមឆ្នាំ2007រហូតដល់បច្ចុប្បន្ន។